Ronaldo បដិសេធ​ព័ត៌មាន​ដែល​ថា ខ្លួន​នឹង​ផ្ទេរ​ទៅ​កាន់​ក្លឹ​ប​មួយ​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​កីឡាករ Cristiano Ronaldo បាន​ចេញ​មក​ធ្វើការ​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​ថា​ខ្លួន​នឹង​វិល​ត្រលប់​ទៅ​លេង​នៅ​ក្លឹ​ប Sporting វិញ ដោយ​ថា​វា​ជា​ព័ត៌មាន​មិន​ពិត​។

ក្នុង​នោះ Ronaldo បាន​ធ្វើការ​ច្រានចោល​ចំពោះ​ពាក្យ​ច​ចាម​អារាម​មួយ​នេះ ខណៈ​ដែល​គាត់​មិន​ទាន់​ពិចារណា​ក្នុង​ការ​ទៅ​ចូលរួម​ជាម​យ​យ​នឹង​ក្លឹ​ប Sporting នៅ​រដូវក្តៅ​នេះ​ទេ​៕