បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Thomas Tuchel បានឆ្លើយបែបនេះ នៅពេលដែលចោទសួរអំពីរឿង Cristiano Ronaldo ថា “ខ្ញុំនឹងមិនច្រានចោលការចុះហត្ថលេខាលើខ្សែប្រយុទ្ធផ្សេងទៀតនោះទេ ប៉ុន្តែវាមិនមែនជាអាទិភាពរបស់យើងទេ។ អាទិភាពនៅពេលនេះគឺខ្សែការពារ ហើយ វាមិនមែនជាការសម្ងាត់នោះទេ”។
គាត់បានបន្ថែមទៀតថា “យើងបានបាត់បង់កីឡាករកំពូលៗ ដូច្នេះហើយឥឡូវនេះយើងត្រូវជំនួសពួកគេ”៕