បន្ទាប់​ពី​យក​បាន Koulibaly លោក Tuchel ចង់បាន​កីឡាករ 2​នាក់​បន្ថែម​ទៀត

0

អ្នកកាសែត Fabrizio Romano បាន​បង្ហើប​ថា Chelsea ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែការពារ​ពីរ​រូប​បន្ថែម​ទៀត បន្ទាប់​ពី​ចរចារ​បាន​សម្រេច ដើម្បី​ចុះហត្ថលេខា​លើ Kalidou Koulibaly ។

អ្នកកាសែត​ជនជាតិ​អ៊ី​តា​លី​រូប​នេះ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រុម​តោ​ខៀវ​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​តម្លៃ ៤០ លាន​អឺ​រ៉ូ​ជាមួយ​ក្លឹ​ប Napoli សម្រាប់​ការ​ផ្ទេរ Kalidou Koulibaly​។

លោក Romano បាន​អះអាង​បន្ថែម​ទៀត​ថា Chelsea បាន​នឹង​កំពុង​តាម​ប្រមាញ់ Nathan Ake របស់​ក្លឹ​ប Manchester City និង Presnel Kimpembe របស់​ក្លឹ​ប​អ្នកមាន​បារាំង Paris Saint-Germain​។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ជា​អាទិភាព​របស់ Thomas Tuchel នៅ​ក្នុង​តំបន់​ការពារ​ខាងក្រោម សម្រាប់​ទីផ្សារ​ដោះ​ដូរ​នៅ​រដូវក្តៅ​នេះ​៕