លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានផ្តល់ការវាយតម្លៃដោយស្មោះត្រង់ ចំពោះទម្រង់លេងរបស់ក្រុមលោកក្រោយការចាញ់ក្រុម Manchester United 4-0 កាលពីថ្ងៃទី 12 ខែកក្កដា។ លោកមិនបានខ្មាស់អៀនពីការរិះគន់ពួកគេចំពោះទម្រង់លេងឡើយ ហើយបានទទួលស្គាល់ថាវាជាលទ្ធផលដ៏យុត្តិធម៌មួយ។
បិសាចក្រហមបានយកឈ្នះក្នុងការប្រកួតដំបូងរបស់លោក Erik ten Hag ដែលទទួលបន្ទុកជាអ្នកចាត់ការក្លឹប ក្នុងការប្រកួតមុនបើករដូវកាលរបស់ពួកគេនៅកីឡដ្ឋាន Rajamangala របស់ប្រទេសថៃ។
ក្រោយចប់ការប្រកួត អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បាននិយាយទៅកាន់ Manchester Evening News ថា៖
«លទ្ធផលគឺយុត្តិធម៌ យើងត្រូវទទួលយកវា ប៉ុន្តែវាច្បាស់ណាស់ថាយើងគួរតែអាចស៊ុតបញ្ចូលទីបានផងដែរ ហើយបន្ទាប់មកវានឹងក្លាយជាការប្រកួតដ៏អស្ចារ្យជាងនេះ។ ប៉ុន្តែខ្ញុំបានឃើញរឿងល្អៗជាច្រើនពីក្រុមរបស់ខ្ញុំ»។
ក្រុម Manchester United ពិតជាមានប្រៀប។ កីឡាករភាគច្រើនរបស់ពួកគេបានចូលរួមការហ្វឹកហាត់មុនរដូវកាលយ៉ាងហោចណាស់មួយសប្តាហ៍មុនកីឡាកររបស់ Liverpool ។ បច្ចេកទេសដែលលោក Ten Hag កំពុងគឺអស្ចារ្យ ហើយវាជាការចេញក្រៅដើម្បីប្រកួតដ៏អស្ចារ្យសម្រាប់បិសាចក្រហម។
Klopp បានបន្ថែមថា៖ «ការប្រកួតគឺលឿនពេកសម្រាប់ពួកយើង វាច្បាស់ណាស់ថាយើងធ្វើមិនបានល្អ ប៉ុន្តែយើងអាចស៊ុតបានបី ឬបួនដងក្នុងរយៈពេលប្រាំនាទីចុងក្រោយ ហើយយើងមិនអាចរកគ្រាប់បាល់បាន នោះជាកំហុសរបស់យើង»៕