ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៣និង០០នាទីទៀបភ្លឺ ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាដឹកនាំកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ត្រង់ចំណុចផ្លូវ៥៨៩ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។ ករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រិត្តអំពើរហឹង្សា (ប្រើជើងធាក់ប្តួលម៉ូតូនិងវាយជនរងគ្រោះយកម៉ូតូ) កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០២និង៥៥នាទីទៀបភ្លឺ ត្រង់ចំណុចក្បែហ្គ្រេនភ្នំពេញ ផ្លូវ១៣០០ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
ប្រភព៖ ក្រុមស្រាវជ្រាវនិងបង្ក្រាបនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ