Man Utd និង Newcastle ប្រជែង​គ្នា​ចង់បាន​ខ្សែការពារ​របស់​ក្លឹ​ប Nice

0

Newcastle, Manchester United, Sevilla និង Napoli ស្ថិត​ក្នុង​ចំណោម​ក្លឹ​ប​ដែល​បាន​ខិត​ជិត Nice ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែការពារ Jean-Clair Todibo នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Foot Mercato ។

Nice មិន​ចង់​ចែកផ្លូវ​ជាមួយ​ខ្សែការពារ​ដែល​ពួក​គេ​បាន​ចុះហត្ថលេខា​ពី Barca ក្នុង​ឆ្នាំ 2021 នោះ​ទេ ប៉ុន្តែ​ក្លឹ​ប​នានា​បាន​បង្ហាញ​ចំណាប់អារម្មណ៍ ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែការពារ​កណ្តាល​នៅ​រដូវក្តៅ​នេះ​។

ជា​ពិសេស Man Utd និង Newcastle អាច​ប្រកួតប្រជែង​ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែការពារ ដែល​នឹង​ធ្វើ​ឱ្យ Nice អាច​ទទួល​បាន​ប្រាក់​ចំណេញ​យ៉ាង​ល្អ​ប្រសើរ លើ​អ្វី​ដែល​ពួក​គេ​បាន​បង់​ឱ្យ Barca៕