ក្រឡាប់​រថយន្ត​កុងតឺន័រ​មួយ​កណ្តាលផ្លូវ​ជាតិ​លេខ​៤ ដោយសារ​តែ

0

កំពង់ស្ពឺ ៖ នា​ថ្ងៃ​ទី​០៧ ខែ​ក​ក្ត​ដា ឆ្នាំ​២០២២ វេលា​ម៉ោង​៣ និង​១៣​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ក្រឡាប់​ដោយ​ខ្លួនឯង ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​៦៦-៦៧ ត្រង់​ចំណុច​ភូមិ​ត្រពាំង​អត់​ទឹក ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ស្រុក​ភ្នំស្រួច បានឱ្យ​ដឹង​ថា មាន​រថយន្ត​០១​គ្រឿង​ម៉ាក FREIGHT LINER ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3D-1607 សណ្ដោង​សឺ​មី​រ៉ុ​ឺ​ម៉ក ពាក់​ស្លាក ភ្នំពេញ 4A-0281 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ ធ្វើ​ចរាចរណ៍​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត ដល់​ចំណុច​ខាងលើ​បាន​រេ​ចង្កូត​បណ្ដាល​ឱ្យ​ក្រឡាប់​ដោយ​ខ្លួនឯង តាម​សាក្សី​ដែល​បាន​ឃេ​ី​ញ​ហេតុការណ៍​ខាង​លេ​ី​បញ្ជាក់​ថា មុន​រថយន្ដ​ក្រឡាប់ អ្នក​បេ​ី​កបរ​ប្រហែស​ជា​ងងុយដេក ដោយ​រថយន្ដ​រេ​ម្ដង​ឆ្វេង​ម្ដង​ស្ដាំ​រួច​ក៏​បាន​ជួប​ហេតុការណ៍​នេះ​តែ​ម្ដង ។

ចំពោះ​ករណី​ខាងលើ​នេះ មន្ដ្រី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​ភ្នំស្រួច បាន​កំពុង​ចាត់ការ​សម្រួល​ចរាចរណ៍​នៅ​ចំណុច​កេ​ី​ត​ហេតុ និង​ទំនាក់ទំនង​រក​មធ្យោបាយ​រថយន្ដ​ស្ទួ​ច​ខ្នាត​ធំ​យក​មក​ស្ទួ​ច​ចេញពី​លេ​ី​ដងផ្លូវ ដេ​ី​ម្បី​កុំឱ្យ​កកស្ទះ​ចរាចរណ៍ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ