បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United នៅតែបន្តធ្វើការលើការផ្ទេរយកកីឡាករ Tyrell Malacia ដោយបានឆាប់ៗតាមដែអាចធ្វើទៅបាន។
បើតាមប្រភពពីក្លឹបបានអោយដឹងថា កុងត្រាកំពុងត្រូវបានត្រួតពិនិត្យ ដើម្បីឈានដល់ការព្រមព្រៀងគ្នាជាមួយនឹងកីឡាករ។ ដោយឡែកខាងក្លឹប Feyenoord នៅកំពុងរងចាំ ព្រោះពួកគេបានយល់ព្រមនៅតម្លៃផ្ទេរ ១៥លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ២លានអឺរ៉ូទៀត ពីខាង Man Utd រួចរាល់៕