បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បានដាក់សំណើរទៅកាន់ក្លឹប Feyenoord ហើយ សម្រាប់ការផ្ទេរយក Tyrell Malacia ក្នុងតម្លៃ ១៥លានអឺរ៉ូ បូកនឹងតម្លៃបន្ថែមផ្សេងៗ។
ការពិភាក្សាកំពុងបន្ត ដើម្បីឆក់យកនៅកីឡាករម្នាក់នេះពីក្លឹប OL ដោយខាងពួកគេបានយល់ព្រមនឹងសំណើរ ១២លានអឺរ៉ូ បូកកនឹង ៣លានអឺរ៉ូ ជាតម្លៃបន្ថែម។ ខណៈពេលនេះគឺនៅរង់ចាំតែខាងកីឡាករ ធ្វើការសម្រេចចិត្តនោះទេ៕