រថយន្ត​សេរី​ទំនើប បើក​បុក​រថយន្ត​ប្រមូល​សំរាម​ពីក្រោយ​ពេញទំហឹង

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ​៩​យប់ ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយ​រថយន្ត​មួយ​គ្រឿង​បាន​បើក​បុក​រថយន្ត​ដឹក​សំរាម​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​កៀប​ជើង​របស់​បុគ្គលិក​ប្រមូល​សំរាម​ម្នាក់​រង​របួស​យ៉ាង​ធ្ងន់​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​បង្ក​ម៉ាក Toyota Innova ពាក​ស្លាក​លេខ ភ្នំពេញ ២BC-១១៩០ បាន​បុក​រថយន្ត​ប្រមូល​សម្រាប់​ពីក្រោយ​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើ​ចុះ​មក​ធ្វើការ​វាស់វែង និង​បាន​យក​រថយន្ត​ទាំង ២​ទៅ​រក្សា​ទុក ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​តាម​និ​តិ​វិធី​ច្បាប់​៕