អីយ៉ា​ស់​! ខ្សែប្រយុទ្ធ​កូរ៉េ​ខាងត្បូង​របស់ Spurs ផ្តើម​មាន​ហាងឆេង​ហើយ

0

យោង​តាម​អ្នកកាសែត Rudy Galetti បានឱ្យ​ដឹង​ថា Real Madrid កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ខ្សែប្រយុទ្ធ​របស់ Tottenham Hotspur ។

Son Heung-Min បច្ចុប្បន្ន​មាន​វ័យ 29 ឆ្នាំ បាន​បង្ហាញ​ភាព​លេចធ្លោ​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម​មាន់​ខ្នាយ​មាស​កាលពី​រដូវ​កាល​មុន ដោយ​ស៊ុត​បញ្ចូល​ទី​បាន 23 គ្រាប់​ពី​ការ​បង្ហាញខ្លួន 35 ប្រកួត​នៅ​ក្នុង​ក្របខ័ណ្ឌ Premier League ។ កីឡាករ​កូរ៉េ​ខាងត្បូង​រូប​នេះ​គឺជា​អ្នក​ឈ្នះ​រួម​គ្នា​នៃ​ស្បែកជើង​មាស Premier League ដោយ​ទទួល​បានការ​កោតសរសើរ​យ៉ាង​ខ្លាំង​ពី Los Blancos ។

ក្លឹ​ប​យក្ស La Liga ត្រូវ​បាន​គេ​ដឹង​ថា​បាន​ជ្រើសរើស​អ្នក​ដែល​មាន​ទេព​កោសល្យ​លំដាប់​ពិភពលោក​មក​ពី​ជុំវិញ​ពិភពលោក ហើយ​ឥឡូវនេះ​កំពុង​សម្លឹង​មើល Son ។

ក្រមសីលធម៌​ការងារ និង​ភាព​បត់បែន​របស់​កីឡាករ​វ័យ 29 ឆ្នាំ​រូប​នេះ​អាច​ទាក់ទាញ​ចិត្ត Ancelotti នៅ​ពេល​ដែល​គាត់​កំពុង​ស្វែងរក​អ្នក​ជំនួស Marco Asensio ។ ទោះបីជា​ក្លឹ​ប​យក្ស​នៅ La Liga បាន​ដាក់​កីឡាករ​កូរ៉េ​ខាងត្បូង​នៅ​ក្នុង​បញ្ជី​ចង់បាន​របស់​ពួក​គេ​ក៏​ដោយ ប៉ុន្តែ​បញ្ហារ​ចោទ​គឺ​ទាក់ទង​នឹង​តម្លៃ​ខ្លួន​៕