David Beckham កំពុង​តាម​ប្រមាញ់​អតីត​កីឡាករ Barcelona

0

ប្រធាន​ក្លឹ​ប Inter Miami លោក David Beckham បាន​ឆ្លៀត​ទាញ​យក​អត្ថប្រយោជន៍​ពី​វិស្សមកាល​រដូវក្តៅ​របស់ Arturo Vidal ដើម្បី​ព្យាយាម​ចុះហត្ថលេខា​លើ​កីឡាករ​សញ្ជាតិ​ឈី​លី ហើយ​នាំ​គាត់​ទៅ MLS ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ វា​នឹង​មានការ​លំបាក​ក្នុង​ការ​ប្រជែង​យក​ខ្សែបម្រើ​រូប​នេះ ខណៈ​ដែល​គាត់​ត្រូវ​បាន​ក្រុម​ជា​ច្រើន​មក​ពី​ក្នុង និង​ក្រៅ​ទ្វីបអឺរ៉ុប​ចង់បាន​។

Vidal វ័យ 35 ឆ្នាំ​បាន​នៅ​ក្នុង​រដ្ឋ Florida ដើម្បី​ចូលរួម​ក្នុង​ការ​ប្រកួត A Beautiful Game ដែល​ត្រូវ​បាន​រៀបចំ​ដោយ Roberto Carlos និង Ronaldinho ។

Beckham បាន​ឆ្លៀតឱកាស​បើក​កិច្ច​ពិភាក្សា​ជាមួយ Vidal ។ កីឡាករ​សញ្ជាតិ​ឈី​លី​បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Inter Milan នៃ​ក្រប​ខណ្ឌ Serie A របស់​អ៊ី​តា​លី​៕