Everton ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំផែនការផ្លាស់ប្តូរសម្រាប់អតីតខ្សែបម្រើ Liverpool កីឡាករ Georginio Wijnaldum ដែលសុបិន្តអាក្រក់នៅ Paris Saint-Germain អាចនឹងបញ្ចប់នៅរដូវក្តៅនេះ។
Wijnaldum វ័យ 31 ឆ្នាំបានចូលរួមជាមួយ Paris Saint-Germain ពី Liverpool ដោយគ្មានតម្លៃផ្ទេរកាលពីរដូវក្តៅមុន ក្រោយទទួលបានជោគជ័យដ៏ធំជាមួយហង្សក្រហម។ ខ្សែបម្រើសញ្ជាតិហូឡង់រូបនវបានឈ្នះពានរង្វាន់ UEFA Champions League និង Premier League អំឡុងពេលដែលគាត់នៅ Anfield ដោយបង្ហាញខ្លួនបាន 237 ប្រកួត និងស៊ុតបញ្ចូលទីបាន 22 គ្រាប់។
យោងតាម 90min បានឲ្យដឹងថាក្លឹប Everton កំពុងរក្សាការចាប់អារម្មណ៍លើ Wijnaldum ដោយ PSG កំពុងចង់លក់ខ្សែបម្រើកណ្តាលរូបនេះ។ បញ្ជាក់ផងដែរថា Wijnaldum នៅសល់រយៈពេល 2 ឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ជាមួយម្ចាស់ជើងឯក Ligue 1៕