តារាឆ្នើមរបស់ក្លឹប Paris Saint-Germain កីឡាករ Neymar បានឆ្លើយតបទៅនឹងរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន អំពីអនាគតរបស់គាត់នៅក្លឹប ដោយអះអាងថាពាក្យចចាមអារ៉ាមនោះជា «ព័ត៌មានក្លែងក្លាយ» ។
កីឡាករវ័យ 30 ឆ្នាំដែលបច្ចុប្បន្នកំពុងរីករាយនឹងការសម្រាកក្នុងអំឡុងពេលបិទរដូវកាល ថ្មីៗនេះត្រូវបានផ្សាភ្ជាប់ជាមួយនឹងការផ្លាស់ចេញពីកីឡដ្ឋាន Parc des Princes។ យោងតាមរបាយការណ៍របស់ Footmercato គ្រូបង្វឹកក្រុម Juventus លោក Massimiliano Allegri ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធរូបនេះក្នុងកិច្ចសន្យាខ្ចីជើង។
បញ្ជាក់ផងដែរថា Neymar បានប្រើបណ្តាញ Instagram ផ្ទាល់ខ្លួនដើម្បីបំបិទពាក្យចចាមអារ៉ាម ដោយបានសរសេរថា៖ «សួរស្តីព័ត៌មានក្លែងក្លាយ មានព័ត៌មានមិនពិតច្រើនណាស់ សូមរក្សាភាពស្ងប់ស្ងាត់ ជាមួយបេះដូងដ៏បរិសុទ្ធ»៕