អីយ៉ាស់! Klopp សម្លឹងឃើញខ្សែប្រយុទ្ធមិនសូវមានហុងស៊ុយរបស់ Chelsea

0

យោងតាមរបាយការណ៍ពី Football Insider ក្រុមរបស់លោក Jurgen Klopp កំពុងរៀបចំផែនការដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់កីឡាករអន្តរជាតិអាល្លឺម៉ង់ របស់ក្លឹបតោខៀវ។

អតីតអ្នកចាំទីរបស់ Premier League លោក Paddy Kenny បានលើកឡើងថា ខ្សែប្រយុទ្ធ Timo Werner របស់ Chelsea អាចស្វែងរកទម្រង់លេងល្អបំផុតរបស់គាត់ត្រលប់មកវិញ ប្រសិនបើគាត់ចូលរួមជាមួយ Liverpool។

អតីតអ្នកចាំទីរបស់សាធារណរដ្ឋអៀរឡង់ក៏បានគាំទ្រ Werner ដោយថ្លែងទៅកាន់ Football Insider ថា៖ «កីឡាករទាំងអស់នៅ Liverpool ខំប្រឹងអស់ពីសមត្ថភាពសម្រាប់ Klopp ហើយពួកគេសុទ្ធតែអស្ចារ្យ។ អ្វីដែល Klopp បានធ្វើនៅ Liverpool គឺមិនគួរឱ្យជឿ ហើយកីឡាករដែលគាត់បានចុះហត្ថលេខា បានប្រែក្លាយខ្លួនទៅជាកីឡាករលំដាប់ពិភពលោក។ ប្រសិនបើ Werner ចូលមក ហេតុអ្វី Klopp មិនអាចធ្វើឲ្យគាត់ត្រលប់ទៅរកភាពល្អបំផុតរបស់គាត់វិញបាន?»៕