ធ្លាយ​ដំណឹង​អំពី​អនាគត Cristiano Ronaldo

0

Ronaldo វ័យ 37 ឆ្នាំ​បាន​ចូលរួម​ជាមួយ Man Utd ពី Juventus កាលពី​រដូវក្តៅ​មុន ហើយ​ជា​កីឡាករ​សកម្ម​មួយ​រូ​បន​នៅ Old Trafford កាលពី​រដូវ​កាល​មុន​។

តារា​ឆ្នើម Cristiano Ronaldo របស់​ក្រុម​បិសាច​ក្រហម Manchester United ត្រូវ​បាន​សារព័ត៌មាន AS អះអាង​ដែរ​ថា​អាច​នឹង​ត្រូវ​ផ្ទេរ​ទៅ Bayern Munich ដើម្បី​ជំនួស Robert Lewandowski​។

ប៉ុន្តែ​បើ​យោង​តាម Sky Sports បាន​រាយការណ៍​ថា ទោះបីជា​មាន​ពាក្យ​ចចាមអារ៉ាម​អំពី​អនាគត់​របស់​ខ្សែប្រយុទ្ធ​ជើង​ចាស់​រូប​នេះ​ក៏​ដោយ ក៏​គាត់​ត្រូ​វាន​គេ​រាយការណ៍​ថា បាន​ទៅ​ការ​ហ្វឹកហាត់​ត្រៀ​វ​រដូវ​កាល​ថ្មី​ជាមួយ​ក្រុម Manchester United បើ​ទោះបីជា​គាត់​មានការ​ខកចិត្ត​ចំពោះ​កង្វះ​សកម្មភាព​ផ្ទេរ​ចូល​សម្រាប់​កីឡាករ​ថ្មី​របស់​បិសាច​ក្រហម​ក៏​ដោយ​៕