បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Arsenal និង Manchester City បានឈានដល់ការនិយាយព្រមព្រៀងគ្នានៅថ្ងៃនេះអំពីការផ្ទេរ Gabriel Jesus។
ការផ្ទេរបានទទួលបានសម្រេចចិត្តក្រោយបានជួបពិភាក្សាគ្នា ហើយតម្លៃនៃការផ្ទេរគឺប្រមាណ ៤៥លានផោន។ នៅពេលនេះ Arsenal បាននឹងកំពុងធ្វើការជាមួយនឹងក្រុមភ្នាក់ងាររបស់ Gabriel ទៅលើលក្ខខណ្ឌផ្ទាល់ខ្លួន។ អ្វីៗគ្រប់យ៉ាងនឹងបញ្ចប់ដោយជោគជ័យក្នុងពេលឆាប់ៗខាងមុខនេះ៕