ក្លឹ​ប​ធំ​ៗ​ជា​ច្រើន ចេញ​មក​ប្រជែង​យក Paphinha របស់ Leeds

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​ក្លឹ​ប Arsenal និង Tottenham បាន​នឹង​កំពុង​ប្រជែង​គ្នា​លើ​ការ​តាម​ផ្ទេរ​យក​កីឡាករ Raphinha​។ ខណៈ​ក្លឹ​ប Barcelona មិន​ទាន់​មានការ​ដាក់​សំណើរ​ជា​ផ្លូវ​ការណ៍​ណាមួយ​នោះ​ទេ​។

មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ក្លឹ​ប​ណាមួយ​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​ជាមួយនឹង​ក្លឹ​ប Leeds នោះ​ទេ ហើយ​តម្លៃ​ដែរ​ក្លឹ​ប​ចង់បាន​គឺ ៦៥​លាន​ផោន ដែល​វា​ខ្ពស់​ជាង​ការ​ផ្ទេរ​កីឡាករ Kalvin ទៀត​។ ក្នុង​នោះ​ក្លឹ​ប Chelsea ក៏​បាន​ទំនាក់ទំនង​ទៅ​កាន់ Leeds ផង​ដែរ ប៉ុន្តែ​ពួក​គេ​នៅ​ផ្តល់​សំខាន់​លើ​ការ​ផ្ទេរ​យក Sterling ដ​ដែរ​៕