បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Paul Pogba នឹងទៅចូលរួមជាមួយនឹងក្លឹប Juventus! កុងត្រាបានបញ្ចប់ដោយជោគជ័យ ដោយគាត់នឹងផ្ទេរទៅ Juventus ដោយគ្មានតម្លៃខ្លួន។
កុងត្រានឹងធ្វើការចុះហេត្ថលេខនៅដើមខែកក្កដា ដូច្នេះវានឹងរួចរាល់។ Pogba នឹងទៅដល់ប្រទេសអ៊ីតាលី នៅ២សប្តាហ៍ទៀត។ គួរបញ្ជាក់ថាកាលពី ៦ឆ្នាំមុន Juventus លក់គាត់ក្នុងតម្លៃ ១០០លានអឺរ៉ូ ហើយពេលនេះគាត់ត្រលប់មកវិញដោយគ្មានតម្លៃខ្លួន៕