Lukaku នឹង​ធ្វើ​ដំណើរ​ទៅ​អ៊ី​តា​លី​នៅ​ស​ប្តា​ហ៍​ក្រោយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​ឯកសារ​ទាំងអស់​រវាង Chelsea និង Inter ត្រូវ​បាន​រៀបចំ​រួចរាល់​សម្រាប់​ចុះហត្ថលេខា ដើម្បី​អាច​អោយ​មានការ​ប្រកាស​បាន​នៅ​ការ​ផ្ទេរ Romelu Lukaku នៅ​ស​ប្តា​ហ៍​ក្រោយ​។

ខ្សែប្រយុទ្ធ​រូប​នេះ នឹង​ធ្វើការ​ហោះហើរ​ទៅ​កាន់​ទឹកដី​អ៊ី​តា​លី​នៅ​ស​ប្តា​ហ៍​ក្រោយ ដើម្បី​ធ្វើការ​ពិនិត្យ​សុខភាព និង​ចុះហត្ថលេខា​លើ​កុងត្រា​។ មិន​មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​កុងត្រា​នោះ​ទេ គឺជា​ការ​ខ្ចី​ជើង​ធម្មតា​តែ​ប៉ុណ្ណោះ​៕