Pogba កំណត់ពេល​ទៅ​ធ្វើតេស្ត​សុខភាព​នៅ​ទឹក​ដីអ៊ី​តា​លី​ហើយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​ភ្នាក់ងារ​របស់​កីឡាករ Paul Pogba នឹង​ទៅ​ជួប​ជាមួយនឹង​ខាង​ក្លឹ​ប Juventus នៅ​ថ្ងៃស្អែក​នឹង​ដើម្បី​បញ្ចប់​ការ​ពិភាក្សា​គ្នា ក្នុង​ការ​ផ្ទេរ Pogba មក​កាន់​ក្លឹ​ប​វិញ​។ នៅ​ចាំតែ​ព័ត៌មាន​លម្អិត​អំពី​កិច្ចព្រមព្រៀង​ប៉ុ​ណ្នោះ គឺ​អាច​ចុះហត្ថលេខា​បាន​ហើយ​។

គួរ​បញ្ជាក់​ថា Pogba ចង់ទៅ​លេង​អោយ Juventus វិញ ហើយ​គាត់​នឹង​ទៅ​កាន់​ប្រទេស​អ៊ី​តា​លី​ក្នុង​ខែ​ក្រោយ​ដើម្បី​ធ្វើតេស្ត​សុខភាព​៕