ម្នាក់​ទៀត​ហើយ​!! ទំនេរ​ពី​ការ​សិក្សា នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​ឆក់

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២២ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រាជធានី​ភ្នំពេញ បាន​បន្ត​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ថែម​ទៀត ពាក់ព័ន្ធ​ករណី​ឆក់​ទូរ​សព្ទ័​ដៃ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​ម៉ូតូ ប្រព្រឹត្ត​នៅ​ចំណុច​លើ​ផ្លូវ​លេខ​១៩៥៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែ មីនា ឆ្នាំ​២០២២​។

ជនសង្ស័យ​ឈ្មោះ​ឈ្មោះ លិច សុ​វ​ណ្ណា​លុ​ច ហៅ លុ​ច ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស​វិទ្យាល័យ​ជា​ស៊ី​ម​សាមគ្គី​ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​២៧១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជា​បក្ខពួក​របស់​ជនសង្ស័យ​ឈ្មោះ ប៊ូ សុវណ្ណ​ដា​វី​ដ ហៅ វី​ដ​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​ការិយាល័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ