Inter ដាក់​សំណើរ​ជា​ថ្មី​ម្តងទៀត​ទៅ Chelsea ប៉ុន្តែ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​អំពី​ការ​ផ្ទេរ​កីឡាករ Romelu Lukaku ថា ក្លឹ​ប Inter នឹង​ធ្វើការ​ដាក់​សំណើរ​ថ្មី​ទៅ​កាន់​ក្លឹ​ប Chelsea ជាមួយនឹង​តម្លៃ​ប្រមាណ ៧​លាន​អឺ​រ៉ូ បូក​នឹង​តម្លៃបន្ថែម​ផ្សេង​ទៀត ស្រប​ពេល​ដែល​ក្លឹ​ប Cheslea ចង់បាន ១០​លាន​អឺ​រ៉ូ បូក​នឹង​តម្លៃបន្ថែម​ផ្សេង​ទៀត​។

ការ​ពិភាក្សា​នៅ​តែ​បន្ត ខណៈ​លោក Todd Boehly នឹង​ទទួលខុសត្រូវ​ក្នុង​ការ​ពិភាក្សា​ជាមួយនឹង Inter​។ ដោយឡែក Lukaku នៅ​តែ​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​ផ្ទេរ​មួយ​នេះ​៕