បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងអំពីព័ត៌មានលម្អិតក្នុងការដោះដូរកីឡាកររបស់ក្លឹប PSG។ លោក Luis Campos បាននឹងកំពុងធ្វើការដោយផ្ទាល់ជាមួយននឹងកិឡាករ Renato Sanches។
ក្នុងនោះ កុងត្រាត្រូវបានរៀបចំឡើងសម្រាប់កីឡាករ Vitinha សម្រាប់រយៈពេល ៥ឆ្នាំ។ ដោយឡែកក្លឹប PSG ក៏នឹងបន្តពិភាក្សាជាមួយនឹងក្លឹប Inter ចំពោះកីឡារ Skriniar បន្ទាប់ពីខាងក្លឹបបានច្រានចោលនៅសំណើររបស់ PSG។ ហើយក្នុងនោះក៏កំពុងរងចាំក្នុងណាត់ជួបជាមួយនឹង Galtier ផងដែរ៕