FIFA World Cup 2022 នៅប្រទេសកាតានឹងចាប់ផ្តើមនៅថ្ងៃទី 21 ខែវិច្ឆិកា ដោយសេណេហ្គាល់នឹងប្រកួតជាមួយហូឡង់ក្នុងការប្រកួតបើកឆាក។
កាតាធ្លាប់បានធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ Club World Cup នាពេលថ្មីៗនេះ ដែល Chelsea គឺជាក្រុមដែលទទួលបានជ័យជំនះ។ កាតាបានវិនិយោគប្រាក់យ៉ាងច្រើនសន្ធឹកទៅក្នុងកីឡដ្ឋានចំនួនប្រាំបី ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួត។
ដោយសារកំដៅខ្លាំងនៅប្រទេសកាតា កីឡដ្ឋានទាំងនេះនឹងមានបំពាក់ដោយម៉ាស៊ីនត្រជាក់។ តោះមកមើលពីចំណាត់ថ្នាក់កីឡដ្ឋានទាំងប្រាំបីដែលនឹងរៀបចំការប្រកួត World Cup 2022៖
#8 Al-Janoub Stadium មានសមត្ថភាពផ្ទុកអ្នកទស្សនាបាន 40,000 នាក់
#7 Al-Thumama Stadium មានសមត្ថភាពផ្ទុកអ្នកទស្សនាបាន 40,000 នាក់
#6 Stadium 974 មានសមត្ថភាពផ្ទុកអ្នកទស្សនាបាន 40,000 នាក់
#5 Khalifa International Stadium មានសមត្ថភាពផ្ទុកអ្នកទស្សនាបាន 40,000 នាក់
#4 Ahmed bin Ali Stadium មានសមត្ថភាពផ្ទុកអ្នកទស្សនាបាន 44,740 នាក់
#3 Education City Stadium មានសមត្ថភាពផ្ទុកអ្នកទស្សនាបាន 45,350 នាក់
#2 Al-Bayt Stadium មានសមត្ថភាពផ្ទុកអ្នកទស្សនាបាន 60,000 នាក់
#1 Lusail Iconic Stadium (World Cup Final) មានសមត្ថភាពផ្ទុកអ្នកទស្សនាបាន 80,000 នាក់