Paris Saint-Germain បានធ្វើការទាក់ទងជាមួយក្លឹប Nice ជុំវិញកិច្ចព្រមព្រៀងមួយសម្រាប់គ្រូបង្វឹកលោក Christophe Galtier ខណៈដែលអ្នកចាត់ការទូទៅរូបនេះ ខិតកាន់តែជិតលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយម្ចាស់ជើងឯក Ligue 1។
ក្រុម Parc des Princes ត្រូវបានគេរំពឹងទុកថានឹងចែកផ្លូវជាមួយលោក Mauricio Pochettino នៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលក្លឹបកំពុងសម្លឹងមើលបេក្ខភាពដែលមានសម្ថភាព ដើម្បីបន្តពីតួនាទីរបស់គ្រូបង្វឹកអាហ្សង់ទីន បើទោះបីជាអតីតអ្នកចាត់ការក្រុម Spurs រូបនេះដណ្តើមបានពានលីគកំពូលរបស់បារាំងក៏ដោយ៕