ក្លឹ​ប​មួយ​នៅ​អង់គ្លេស ទើបតែ​ទិញ​បាន​ខ្សែបម្រើ​របស់ Bayern

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្បា​ញ់ Marc Roca នឹង​ត្រូវធ្វើ​តេស្ត​សុខភាព​នៅ​ព្រឹក​នេះ មុន​នឹង​ក្លាយទៅជា​កីឡាករ​ពេញ​សិទ្ធិ​របស់ Leeds​។

កិច្ចព្រមព្រៀង​បាន​សម្រេច​ជោគជ័យ​ជាមួយនឹង​ក្លឹ​ប Bayern ក្នុង​តម្លៃ​ផ្ទេរ ១២​លាន​អឺ​រ៉ូ បូក​នឹង​តម្លៃបន្ថែម​ផ្សេង​ទៀត​។ ឯកសារ​បាន​រៀបចំ​រួចរាល់​ហើយ ដោយ​កុងត្រា​នឹង​នឹង​ផុត​នៅ​ខែមិថុនា ឆ្នាំ​២០២៦៕