Arsenal ឈាន​ដល់​កិច្ចព្រមព្រៀង ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​ម្នាក់​ដែល​ជា​គោលដៅ​របស់ Man Utd

0

យោង​តាម​អ្នកកាសែត​លោក Pedro Sepulveda បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប Arsenal បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ FC Porto ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែបម្រើ Fabio Vieira ដែល​ជា​គោលដៅ​របស់ Manchester United ។

យោង​តាម​ប្រភព​ខាងលើ ភាគី​ខាង​លោក Mikel Arteta បាន​យល់ព្រម​លើ​លក្ខខណ្ឌ​នៃ​តម្លៃ​ផ្តាច់​កុងត្រា​របស់ Vieira ជាមួយ Porto ។ ខ្សែបម្រើ​រូប​នេះ​នឹង​តម្រូវ​ឲ្យ​ក្រុម​កាំភ្លើង​ធំ​ចំណាយ​ប្រាក់​ចំនួន 40 លាន​អឺ​រ៉ូ​។

បញ្ជាក់​ផង​ដែរ​ថា Vieira វ័យ 22​ឆ្នាំ​នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុ​ង​ដ៍​ក្នុង​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ ដើម្បី​បញ្ចប់​ការ​ផ្លាស់​ទៅ Arsenal៕