Man Utd, West Ham និង Newcastle ប្រជែង​គ្នា​ចង់បាន​ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​ម្នាក់

0

Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ចូលរួម​ជាមួយ Newcastle United និង West Ham United ក្នុង​ការ​ប្រជែង​គ្នា​ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​របស់​ក្លឹ​ប Southampton គឺ​កីឡាករ James Ward-Prowse ។

បិសាច​ក្រហម​កំពុង​ស្វែងរក​ការ​ពង្រឹង​ខ្សែបម្រើ ក្រោម​ការ​ដឹកនាំ​របស់​លោក Erik ten Hag បន្ទាប់​ពី​ការ​ចាកចេញ​របស់​កីឡាករ​មួយ​ចំនួន​ដូច​ជា Juan Mata, Paul Pogba, Nemanja Matic និង Jesse Lingard ។

Ward-Prowse បច្ចុប្បន្ន​មាន​វ័យ 27 ឆ្នាំ ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​បាន​បង្ហាញខ្លួន 42 ប្រកួត​ឱ្យ​ក្រុម​របស់​លោក Ralph Hassenhuttl ដោយ​ស៊ុត​បញ្ចូល​ទី​បាន 11 គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​ចំនួន 8 ដង​។

សម្រាប់​តម្លៃ​ត្រូវ​បាន​គេ​ប៉ាន់់​ប្រមាណ​ថា Manchester United, Newcastle ឬ West Ham ដើម្បី​ទាក់ទាញ Ward-Prowse ឱ្យ​ចាក​ចេញពី​ទឹកដី St Mary’s គឺ​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​ជា ៧៥ លាន​ផោន ៕