ការបញ្ចប់រដូវកាលដោយការបន្តកុងត្រាជាមួយ Paris Saint-Germain តារាបាល់ទាត់ឆ្នើម Kylian Mbappe ឥឡូវនេះបានបង្វែរការចាប់អារម្មណ៍របស់គាត់ចំពោះបញ្ហាក្រៅទីលានវិញម្តង។
ឥឡូវនេះ Mbappe បានសម្រេចចិត្តបើកផលិតកម្មផ្ទាល់ខ្លួនរបស់គាត់ដែលមានឈ្មោះថា «Zebra Valley» ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយភ្នាក់ងាររបស់ហូលីវូដ WME ។
ក្នុងនោះផងដែរ WME បានប្រកាសថា៖ «WME Sports មានមោទនភាពក្នុងការប្រកាសថា យើងបានចុះហត្ថលេខាជាមួយតារាបាល់ទាត់អន្តរជាតិ Kylian Mbappe និងក្រុមហ៊ុនកម្សាន្តរបស់គាត់ Zebra Valley»។
បញ្ជាក់ផងដែរថា Zebra Valley មានមូលដ្ឋាននៅទីក្រុង Los Angeles នឹងផ្តោតលើកីឡា តន្ត្រី សិល្បៈ បច្ចេកវិទ្យា ហ្គេម ផលិតផលប្រើប្រាស់ និងវប្បធម៌យុវវ័យ ហើយ Mbappe មានគោលបំណងជួយយុវជនឱ្យសម្រេចក្តីស្រម៉ៃរបស់ពួកគេ»៕