កីឡាការិនី Ana Maria Markovic ខ្សែប្រយុទ្ធសញ្ជាតិក្រូអាត មានវ័យ ២២ឆ្នាំ បច្ចុប្បន្នកំពុងលេងឱ្យក្លឹប Grasshopper Club Zurich Frauen ក្នុងក្រខ័ណ្ឌ Swiss Women’s Super League បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ «20min» របស់អាឡឺម៉ង់ថា៖
«ខ្ញុំចូលចិត្តអត្ថបទដែលហៅខ្ញុំថាជាកីឡាការិនីបាល់ទាត់ដ៏ស្រស់ស្អាតបំផុត ព្រោះវាធ្វើឱ្យខ្ញុំសប្បាយចិត្តដែលបានលឺពាក្យថាខ្ញុំស្អាតនេះ»។
«ប៉ុន្តែបន្ទាប់មកអត្ថបទកាសែតមួយបានលេចចេញមក ដែលខ្ញុំត្រូវបានគេពិពណ៌នាថាជាកីឡាការិនីបាល់ទាត់សិចស៊ីបំផុត ខ្ញុំមិនចូលចិត្តវាទេ។ បន្ទាប់មក មានមនុស្សជាច្រើនបានផ្ញើរសារមកខ្ញុំ ដោយក្លែងខ្លួនជាចាត់ការក្លឹប ហើយខ្ញុំដឹងច្បាស់ថាគេចង់បានអ្វីពីខ្ញុំ»៕