បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Andreas Pereira នឹងត្រលប់មកកាន់ក្លឹប Manchester United វិញបន្ទាប់ពីចំណាយពេលលេងខ្ចីជើងនៅ Flamengo។
ក្នុងនោះក្លឹប Flamengo មិនមានបំណងចង់ទិញផ្តាច់នៅកីឡាករ Pereira ក្នុងតម្លៃ ១០.៥លានអឺរ៉ូនោះទេ។ ក្នុងនោះក្លឹប Man Utd បញ្ជាក់អំពីបំណងចង់ចង់លក់ Pereira នៅក្នុងរដូវក្តៅនេះ៕