បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Barcelona នឹងមិនបន្តកុងត្រាថ្មីអោយទៅកីឡាករ Dani Alves នោះទេ។
ក្នុងនោះកុងត្រារបស់ Dani Alves នឹងត្រូវបញ្ចប់នៅចុងខែមិថុនានេះ។ ក្លឹបនឹងធ្វើការពិភាក្សាផ្ទៃក្នុង ចំពោះរឿងនេះ ខណៈ Dani Alves អាចនឹងចាកចេញពីក្លឹប Barca នៅរដូវក្តៅនេះ៕