កោះកុង៖ នេះបើយោងតាមគណនីហ្វេសប៊ុករបស់លោកជំទាវ មិថុនា ភូថង បានបង្ហោះកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានអោយដឹងថាដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ខួប ៨៦យាងចូល ៨៧ព្រះវស្សា រដ្ឋបាលខេត្តកោះកុង នឹងរៀបចំស្តង់ពិព័រណ៍ផ្លែឈើ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅផ្សារកោះកុងថ្មី ក្រុងខេមរភូមិន្ទ។
សម្រាប់ថ្ងៃទី១៨ ចាប់ពីវេលាម៉ោង ៣:០០នាទីរសៀល អ្នកចូលរួមពិធីតាំងពិព័រណ៍នេះ អាចពិសាផ្លែឈើ ដែលមានដាក់តាំងបង្ហាញដោយឥតគិតថ្លៃ៕