បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Inter បានឈានដល់ការចុះកុងត្រាជាមួយនឹងក្លឹប Empoli សម្រាប់់ខ្សែបម្រើជម្រើសជាតិអាល់បានី គឺ Kristjan Asllani ក្នុងតម្លៃប្រមាន ១៤លានអឺរ៉ូ។
ក្នុងនោះដែរ ក្លឹប Empoli បានធ្វើការសួរនាំទៅកាន់ក្លឹប Inter ផងដែរ ចំពោះការចង់ខ្ចីជើងកីឡាករ Martin Satriano ដែលវាជាលក្ខខណ្ឌនៅក្នុងការដោះដូរកីឡាករខាងលើ៕