Southampton ចំណាយ​លុយ​ជិត ២០​លាន​ដុល្លារ យក​អ្នកចាំទី​ម្នាក់​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ The 42 បានអោយ​ដឹង​ថា​ក្លឹ​ប Southampton យល់ព្រម​ក្នុង​ការ​បង់ប្រាក់ ១៩​លាន​ដុល្លារ សម្រាប់​អ្នកចាំទី Gavin Bazunu របស់​ក្លឹ​ប Manchester City​។

កីឡាករ​សញ្ជាតិ​អែក​ឡង់​រូប​នេះ​នឹង​ធ្វើតេស្ត​សុខភាព​នៅ Saints នៅ​ថ្ងៃនេះ មុន​នឹង​បញ្ចប់​ជា​ផ្លូវ​ការណ៍​ក្នុង​ការ​ផ្ទេរ​ទៅ Saints៕