បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានអោយដឹងថានៅថ្ងៃព្រហស្បតិ៍នេះ មេដឹកនាំនៃប្រទេសធំៗទាំងបីរបស់សហភាពអឺរ៉ុប អាល្លឺម៉ង់ បារាំង និងអ៉ីតាលី ត្រូវបានគេរំពឹងថានឹងបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែន នៅទីក្រុង Kyiv ខណៈប្រទេសទាំងនេះ កំពុងតស៊ូដើម្បីទប់ទល់នឹងការវាយលុកឥតឈប់ឈររបស់រុស្ស៊ី៕