Matic នឹង​ទៅ​ដល់​ប្រទេស​អ៊ី​តា​លី​នៅ​ថ្ងៃស្អែក ដើម្បី​ធ្វើតេស្ត​សុខភាព

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា Nemanja Matic នឹង​ទៅ​ធ្វើតេស្ត​សុខភាព​នៅ​ប្រទេស​អ៊ី​តា​លី​នៅ​ថ្ងៃស្អែក​នេះ បន្ទាប់​មក​គាត់​នឹង​ធ្វើការ​ចុះ​កុងត្រា​ជាមួយនឹង AS Roma ដើម្បី​ខ្លាច​ជា​កីឡាករ​ផ្លូវ​ការណ៍​របស់​ក្លឹ​ប​។

គួរ​បញ្ជាក់​ថា Matic នឹង​ចូលរួម​ជាមួយនឹង Roma ក្នុង​រយៈ ១​រដូវ​កាល ជាមួយនឹង​ជម្រើស​បន្ត​ទៀត​នៅ​រដូវ​កាល​បន្ទាប់​។ Jose Mourinho ចង់បាន​គាត់ ហើយ​ពេល​នេះ​អ្វី​ៗ​ក៏​បាន​សម្រេច​ផង​ដែរ​៕