Escalade ប៉ះ​ជាមួយ Morning!! ធ្វើ​អោយ​ខូចខាត​ទាំង​សងខាង

0

ភ្នំពេញ​៖ កាល​ពេលវេលា​ម៉ោង ១០​យប់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​៤៣២ កែង​ផ្លូវ​១៥៥ ក្នុង​សង្កាត់​ទួល​ទំ​ពួ​ង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​រថយន្ត ២​គ្រឿង​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង ហើយ​ខ្ទៀ​តទៅ​បុក​នឹង​ដើមឈើ​បណ្តាល​អោយ​រង​កាត​ខូចខាត​ទាំង​សងខាង​។

រថយន្ត​ទាំង ២​គ្រឿង​នោះ​រួម​មាន​មួយ​គ្រឿង​ម៉ាក Escalade ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២V-៦១១១ និង​មួយ​គ្រឿង​ទៀត​ម៉ាក KIA Morning ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ២A-៨០៦៣​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕