បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Darwin Nunez បានយល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប Liverpool ក្នុងកុងត្រារយៈពេល ៦ឆ្នាំ (ដោយកុងត្រានឹងផុតនៅខែមិថុនា ឆ្នាំ២០២៨)។
ពេលនេះ Nunez កំពុងស្ថិតនៅក្នុងប្រទេសអេស្ប៉ាញជាមួយនឹងភ្នាក់ងាររបស់គាត់ ដើម្បីរង់ចាំជើងហោះហើរមកកាន់ Merseyside នៅពេលដែលកិច្ចព្រមព្រៀងរបស់ក្លឹបទាំង២ បានចុះហត្ថលេខា ដែលវាអាចជាថ្ងៃស្អែកនេះ៕