ភ្នំពេញ៖ នគរបាលឃាត់ខ្លួនអ្នកលក់ដាវសាម៉ូរ៉ៃតាមហ្វេសប៊ុកម្នាក់ ដកហូតដាវ១៩០ដើម រួចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។
អ្នកលក់ដាវសាម៉ូរ៉ៃតាមហ្វេសប៊ុកម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។ សមត្ថកិច្ចឲ្យបណ្តាញផ្សព្វផ្សាយដឹងថា ជនសង្ស័យជាអ្នកលក់ដាវសាម៉ូរ៉ៃឈ្មោះ ទីវ ឈុនទី ភេទ ប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ៣៧០ បន្ទប់លេខ១០៧ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
ប្រភព៖ Huy Bungleng