បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Inter នឹងផ្តល់អោយ Paulo Dybala នៅកុងត្រារយៈពេល ៤ឆ្នាំ ជាមួយនឹងប្រាក់ខែគោល ៦លានអឺរ៉ូ ក្នុង១រដូវកាល បូកនឹងអត្ថប្រយោជន៍ផ្សេងទៀត។
ការទំនាក់ទំនងម្តងទៀតនឹងធ្វើឡើងនៅថ្ងៃខាងមុខ។ ក្នុងនោះ Dybala ចង់ទៅចូលរួមជាមួយនឹង Inter ខណៈការពិភាក្សាពីប្រាក់ឈ្នួល គឺឈានដល់ចំនុចចុងក្រោយហើយ៕