បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានអោយដឹងថាក្រុមជម្រើសជាតិហុងកុង បានបង្ខំចិត្តកោះហៅនៅអ្នកចាំទីជម្រើសទី៤របស់ខ្លួន ដើម្បីទៅជួយក្រុមក្នុងការប្រកួត AFC Asia Cup វគ្គជម្រុះ ជាមួយក្រុមជម្រើសជាតិកម្ពុជានៅថ្ងៃសៅរ៍នេះ។ ដោយពួកគេសង្ឃឹមថាបើប្រកួតនេះទទួលបានជ័យជំនះ និងមានឪកាសបានឡើងទៅលេងវគ្គបន្ត ដែលវាអាចលើកទី១ ក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ។
អ្នកចាំទី Ng Wai-him មកពី Kwun Chung Southern បានធ្វើការហោះហើរមកកាន់ប្រទេសឥណ្ឌានៅយប់ថ្ងៃសុក្រ បន្ទាប់ពីទទួលបាន Visa។ ការកោះហៅអ្នកចាំទីជម្រើសទី៤នេះ ដោយសារអ្នកចាំទី ៣រូបផ្សេងទៀតបានជួបនឹងបញ្ហារបួស ក៏ដូចជាជម្ងឺ៕