បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាមិនមានការជួបចរចាគ្នារវាងក្លឹប Inter និង Chelsea នៅថ្ងៃនេះអំពីរឿងរបស់ Lukaku នោះទេ។ មកដល់ពេលនេះ នៅមិនទាន់ការទំនាក់ទំនងផ្ទាល់រវាងក្លឹបទាំង ២នោះទេ។
ក្នុងនោះដែរ នាយកក្លឹប Inter លោក Ausilio បានធ្វើដំណើរទៅទីក្រុងឡុងដ៏ ដើម្បីជួបជាមួយនឹងភ្នាក់ងារបស់កីឡាករ Nikola Milenkovic ដោយវាជាផែនការណ៍យកគាត់មកជំនួស ប្រសិនជា Bastoni ឫក៏ Skriniar ចាកចេញពីក្លឹប៕