បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា ខ្សែប្រយុទ្ធ Agustin Alvarez បានចាកចេញពីក្លឹប Penarol ទៅចូលរួមជាមួយនឹងក្លឹប Sassuolo ក្នុងប្រទេសអ៊ីតាលី។
កិច្ចព្រមព្រៀងបានឈានដល់ការចុះហត្ថលេខា ក្នុងតម្លៃ ១១លានអឺរ៉ូ ដោយ Alvarez នឹងទៅដល់ប្រទេសអ៊ីតាលីនៅសប្តាហ៍ក្រោយ។ ក្នុងនោះមានក្លឹបជាច្រើនចង់បាន Gianluca Scamacca ដោយគាត់អាចនឹងចាកចេញពី Sassuolo នៅរដូវក្តៅនេះ៕