Newcastle ជម្រុញ​អោយ​មានការ​ផ្ទេរ​យក Botman អោយ​បាន​កាន់តែ​ឆាប់

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​ក្លឹ​ប Newcastle បាន​ជម្រុញ​ក្នុង​ការ​ផ្ទេរ​យក Sven Botman អោយ​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​។ ការ​ពិភាក្សា​ជាមួយនឹង​ក្លឹ​ប Lille បាន​ឈាន​ដល់​តំណាក់កាល​សំខាន់ ខណៈ​ក្លឹ​ប AC Milan ក៏​បាន​ចូលរួម​ក្នុង​ការ​ប្រជែង​ដែរ ប៉ុន្តែ​ក្លឹ​ប Newcastle មាន​អ​ទិ​ភាព​ជាង​។

ការ​ពិភាក្សា​បាន​ធ្វើ​ឡើង​តាំងពី​ខែមករា​មក​ម្ល៉េះ ខណៈ​ពេល Botman បាន​បង្ហាញ​ពី​ជំហរ​មក​លេង​នៅ​អង់គ្លេស​ដូច​គ្នា​៕