បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា ក្លឹប Juventus នឹងធ្វើការលើរឿងផ្ទេរយក Paul Pogba អោយសម្រេចក្នុងរយៈប៉ុន្មានថ្ងៃខាងមុខទៀត។ ការពិភាក្សាជាមួយនឹងលោក Rafaela Pimenta ដែលជាភ្នាក់ងាររបស់ Pogba នៅតែបន្ត ហើយបញ្ហាដែលពន្យាពេលនេះ អាចដោយសារការមិនទាន់លម្អិតអំពីកុងត្រា។
គួរបញ្ជាក់ថាការចុះហត្ថលេខា អាចនឹងរួចរាល់នៅក្នុងពេលឆាប់ៗខាងមុខនេះ៕