១០០​លាន​អឺ​រ៉ូ ជា​កញ្ចប់​ទឹកប្រាក់​ក្នុង​សំណើរ​របស់​ក្លឹ​ប Liverpool ចំពោះ​កីឡាករ Darwin Nunez

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​ផ្លូវ​ការណ៍​ក្លឹ​ប Liverpool បាន​ដាក់​សំណើរ​ផ្ទេរ​យក Darwin Nunez ក្នុង​តម្លៃ ៨០​លាន​អឺ​រ៉ូ បូក​រួម​នឹង​តម្លៃបន្ថែម​ផ្សេង​ៗ ដែល​មាន​កញ្ចប់​សរុប​ប្រមាណ ១០០​លាន​អឺ​រ៉ូ​។

ក្លឹ​ប Benfica នឹង​ធ្វើការ​សម្រេចចិត្ត​នៅ​ពេល​ឆាប់​ៗ​នេះ ខណៈ​ក្លឹ​ប Man United ក៏​បាន​ពិភាក្សា​ជាមួយនឹង​ភ្នាក់ងារ​របស់​គាត់​ដែរ​។ ក្នុង​នោះ Liverpool នឹង​ផ្តល់​កុងត្រា​រយៈពេល ៥​ឆ្នាំ​ដល់ Nunez ហើយ​ពេល​នេះ​នៅ​ចាំ​ការ​សម្រេចចិត្ត​របស់ Benfica ប៉ុណ្ណោះ​៕