នៅ​សល់​តែ​រឿង​មួយ​នេះ​ទេ​!! នោះ​ការ​ចរចា​រវាង Inter និង Dybala អាច​នឹង​ជោគជ័យ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា Inter បាន​ធ្វើការ​ដាក់​សំណើរ​ផ្លូវ​ការណ៍​ចំពោះ Paulo Dybala បន្ទាប់​ពី​បាន​ធ្វើការ​ជួប​ជាមួយនឹង​ភ្នាក់ងារ​របស់​គាត់​នៅ​ថ្ងៃនេះ​។ សំណើរ​នោះ គឺ​មាន​រយៈពេល ៤​ឆ្នាំ​។

ការ​ប្រជុំ គឺ​បាន​បង្ហាញ​ពី​ភាព “​វិជ្ជមាន​”​។ វា​មិន​ទាន់​មានការ​យល់ព្រម​ណាមួយ​នោះ​ទេ ដោយ​អ្វី​ៗ​នៅ​រង់ចាំ​ការ​ពិភាក្សា​លើ​ប្រាក់​ឈ្នួល ប៉ុន្តែ​វា​ខិត​ជិត​ទៅ​រក​ភាព​ជោគជ័យ​ហើយ​៕