យោងតាមកាសែត The Times បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool បានច្រានចោលការផ្តល់ជូនដំបូងដែលមានទឹកប្រាក់ 21 លានផោន ឬប្រមាណ 26 លានដុល្លារ ពីក្លឹប Bayern Munich សម្រាប់ Sadio Mane ដែលរួមបញ្ចូលផងដែរនូវទឹកប្រាក់លើកទឹកចិត្តបន្ថែមរហូតដល់ 4 លានផោន។
Mane ត្រូវបានគេរំពឹងថានឹងចាកចេញពីទឹកដី Anfield នៅប៉ុន្មានខែខាងមុខនេះ ដោយម្ចាស់ជើងឯក Bundesliga ចាប់អារម្មណ៍ក្នុងការទិញគាត់ ប៉ុន្តែហង្សក្រហមបានទាមទាតម្លៃខ្ពស់ជាងអ្វីដែល Bayern Munich បានផ្តល់ឲ្យ។
ទន្ទឹមនឹងនេះដែរកីឡាករសំខាន់ 2នាក់របស់ក្លឹប Bayern Munich អាចនឹងចាកចេញដែលមានដូចជា Robert Lewandowski និង Serge Gnabry ៕